ភ្នំពេញ ៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឲ្យដឹងថា ក្នុងត្រីមាសទី១ ឆ្នាំ២០២០ ការងារបង្កបង្កើនផលស្រូវរដូវប្រាំង នៅទូទាំងប្រទេស ចំនួន៥៩៧ ៥០៨ ហិចតា ស្មើនឹង ១៣០% នៃផែនការ ចំនួន៤៥៩៥៩៤ ហិចតា។
យោងតាមរបាយការណ៍ ស្ដីពី សភាពការណ័កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ប្រចាំត្រីមាស ទី១ ឆ្នាំ២០២០ និងទិសដៅអនុវត្តបន្ដ ដែលចេញផ្សាយនាពេលថ្មីៗនេះ ថា «នៅក្នុងត្រីមាស ទី១ ឆ្នាំ២០២០នេះ ការងារបង្កបង្កើនផលស្រូវរដូវប្រាំង នៅទូទាំងប្រទេសត្រូវ បានបញ្ចប់ ដោយសម្រេចធ្វើការដាំដុះបាន ចំនួន៥៩៧ ៥០៨ ហិចតា ស្មើនឹង១៣០% នៃផែន ការចំនួន ៤៥៩៥៩៤ ហិចតា»។
ក្រសួងបន្ដថា រីឯការចូលរួមទប់ស្កាត់បទល្មើសផ្សេងៗទៀត ជាពិសេសបទ ល្មើសព្រៃឈើ បទល្មើសជលផលក្រោមកិច្ចសហការជាមួយគណៈកកម្មការអន្ដរក្រសួងព្រម ទាំងបទល្មើសចលនាសត្វដោយខុសច្បាប់ ត្រូវបានអនុវត្តប្រកបដោយប្រសិទ្ធភាព។
ចំណែកឯការចុះធ្វើអធិការកិច្ច ជី-ថ្នាំ កសិកម្ម ការជំរុញការងារផ្សព្វផ្សាយកសិកម្មតាមគ្រប់រូប ភាពបានប្រព្រឹត្តទៅក្រោមកិច្ចសហប្រតិបត្តិការយ៉ាងល្អប្រសើរជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ អាជ្ញាធរថ្នាក់ក្រោមជាតិ ដៃគូអភិវឌ្ឍន៍ និងសហគមន៍កសិកម្មទៅតាមភារកិច្ចក្នុងស្មារតី ទទួលខុសត្រូវ៕ E B
អត្ថបទទាក់ទង
-
កម្ពុជានាំចេញកសិផល